ថ្ងៃ២៩ ខែធ្នូ គីជានិមិត្តរូបនៃការបិទទំព័រជម្លោះផ្ទៃក្នុងដ៏រាំររ៉ៃ
គេហទំព័រ PKN (www.pkn-hotnews.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្ងៃ២៩ ខែធ្នូ គីជានិមិត្តរូបនៃការបិទទំព័រជម្លោះផ្ទៃក្នុងដ៏រាំររ៉ៃ

 ថ្ងៃ២៩ ខែធ្នូ គឺជានិមិត្តរូបនៃការបិទទំព័រជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃដែលបានគំរាមកំហែងដល់សុខសន្តិភាព បំផ្លិចបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិឯកជន ក៏ដូចជាធ្វើឱ្យរាំងស្ទះដល់ដំណើរកសាងអភិវឌ្ឍប្រទេស។


ថ្ងៃ២៩ ខែធ្នូ អាចសម្រេចទៅបានតាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលជាការធានាអាយុជីវិត អាជីព និងកម្មសិទ្ធឯកជនរបស់កងកម្លាំងខ្មែរក្រហមដែលធ្វើសមាហរណកម្ម មករួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

នយោបាយ ឈ្នះ ឈ្នះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបានមួយ ហើយវាបានកើតចេញតាមរយៈក្តីស្រម៉ៃ និងក្តីសង្ឃឹម ដែលបានក្លាយជាទស្សនវិស័យ និង មាគ៌ានយោបាយនៃការស្វែងរកសុខសន្តិភាព ការផ្សះផ្សា និងបង្រួបបង្រួមជាតិ របស់ស្ថាបនិកនយោបាយនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យុវជនបន្តវេន ត្រូវស្វែងយល់ និងសិក្សាពីមេរៀនប្រវត្តិសាស្រ្ត ទស្សនវិស័យ និងស្មារតីមួយនេះ ដើម្បីធានាបានថា អនាគតកម្ពុជា នឹងបន្តរស់ក្នុងសន្តិភាព វិបុលភាព និងភាពសុខដុមរមនា។






Previous Post Next Post