សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤.!
គេហទំព័រ PKN (www.pkn-hotnews.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤.!

 

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចនៅរាត្រីថ្ងៃអាទិត្យ ទី២៨នេះ ដោយបានសរសេរថា «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។»សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ ដោយ TOP 4 ម្នាក់ៗចំនួន ៦លានរៀល។

ការបង្ហោះសារអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលបានសំឡេងគាំទ្រច្រើន បេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នៅវគ្គផ្តាច់ព្រ័ត្រ។

បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាមបានឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះ រហូតក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤។


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីនៃវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

ការប្រកួតប្រជែងនេះត្រូវបានទទួលការវាយតម្លៃពីគណៈកម្មការទាំង៤រូប ដែលជាតារាចម្រៀងដ៏ល្បីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ,និងសុខ សីឡាលីន ពិសេសគឺការបោះឆ្នោតពីមហាជនតែម្តង៕







Previous Post Next Post