ភ្នំពេញថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣
សន្និសិទ្ធសារព័ត៍មាននៅទីស្តីការគណៈរដ្ឋមន្រ្តីស្ដីពី《ភាពជោគជ័យក្នុងរយៈពេល៥កន្លងមក របស់រដ្ឋបាលខេត្តក្រចេះ》នៅថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព_ស ២៥៦៦ ត្រូវនឹងថ្ងែទី៣១ ខែមករា ឆ្នាំ ២០២៣ នៅសាលសេរីភាពជាន់ផ្ទាល់ដី។ឯឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលបានមានប្រសាសន៍ថា៖ នៅក្នុងខេត្តក្រចេះ ភូមិ ឃុំ មានសុវត្ត្ថិភាព ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្តិភាព និងរបៀបរាបរយសង្គមបានល្អប្រសើរ។
ឯឧត្តម វ៉ា ថន បានបន្តទៀតថា វិស័យកសិកម្មនៅខេត្តក្រចេះ មានការរីកចំរើនគួរអោយកត់សំគាល់ ដាំដុះស្រូវប្រាំនិងស្រូវវស្សាបានចំនួនសរុប ១៧៨,៨៣៨តោន ផ្គត់ផ្គង់តម្រូវការក្នុងខេត្តនៅសល់នាំចេញសរុបចំនួន ៧៥,៥៨០តោន។អនុវត្តន៌ការដាំដុះដំណាំរួមផ្សំសរុប ១០១,១៩៨ហិកតា ទទួលបានបរិមាណផលចំនួនសរុប ១,៦០១,៨០២តោន។
សម្រេចបានកាដាំដុះដំណាំកៅស៊ូសរុបចំនួន ចំនួន៨៦,៣៧៤ហិកតា ដំឡូងមីចំនួន ៧៣ ៩៨៩ ហិតា ស្វាយចន្ទីចំនួន ៦៤,៩១៧ហិកតា ចេកអំបូងលឿងចំនួន ៣,៤៥៥ហិកតា អំពៅចំនួន៦០០០ហិកតា ម៉ៃសាក់ចំនួន ១,៦៥១ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិតា។
ដំណាំកៅស៊ូលក្ខណៈគ្រួសារចំនួន ២៧,៥២៣ហិកតា ស្វាយចន្ទីចំនួន ៦១,៤១៩ ហិកតា ដំឡូងមី ៧២,៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។
លោកអភិបាលបានបន្តទៀតថា៖ ខេត្តមានក្រុមហ៊ុនកែឆ្នៃ ផលិតផលកសិកម្មចំនួន៣ កន្លែង រោងចក្រផលិតស្ករសចំនួន ១កន្លែង រោងចក្រផលិតម្សៅដំឡូងមីចំនួន២កន្លែង។
ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស យូប៊ីអីស្នួល១កន្លែង វិនិយោគលើផ្ទៃដីចំនួន ៨១៧,៨០ហិកតា ។បច្ចុប្បន្នបានសាងសង់រោងចក្រ សហគ្រាស អាគារស្នាក់នៅបានចំនួន ៩ ទីតាំង បានដំណើរការផលិតចំនួន ២ ក្រុមហ៊ុន និងកំពង៉បន្តសាងសង់រោងចក្រ និងសហគ្រាសអភិវឌ្ឍន៍ចំនួន ៤ក្រុមហ៊ុន ព្រមទាំងមានក្រុមហ៊ុនចំនួន៧ថែមទៀត បានចុះកិច្ចសន្យាដើម្បីវិនិយោគនៅក្នុងរដ្ឋបាលសេដ្ឋកិច្ចពិសេសនេះ។ខេត្តមានផែស្ងួត ១កន្លែង ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ គឺកន្លែងដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញ ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។
លោកអភិបាលបានបន្តទៀតថា៖ ខេត្តមានសមាគមន៍ក្រូចថ្លុងកោះរង់ ក្រុងក្រចេះ
ត្រូវបានក្រសួងពាណិកម្មសហការជាមួយអង្គការពាក់ព័ន្ធចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត ហើយក៏មានសមាគមន៍ក្រឡានថ្មកែវផងដែរ។
វិស័យអប់រំ មានមតេយ្យ បឋសិក្សា អនុវិទ្យាល័យ វិទ្យាល័យគ្រប់ក្រុង ស្រុក មួយចំនួនរហូតដល់ ២ ទៅ ៣កន្លែង សរុបអាគារសិក្សាទូទាំងខេត្តចំនួន ៣៤១ កន្លែង ៧១៨ខ្នង ស្មើនឹង ២,៧៩២ បន្ទប់។
ដោយមានការវិនិយោគសាធាណៈពីរាជរដ្ឋាភិបាល ខេត្តនិងកំពង់បន្តកសាង ពង្រីក ជួសជុល ផ្លូវជាតិ ផ្លូវលំជនបទ រួមទាំងស្ពានថ្មធំ ៗដើម្បីអោយការធ្វើដំណើរនិងដឹកជញ្ជូនបានយ៉ាងឆាប់រហ័សទៅកាន់ទីផ្សា។
វិស័យសុខាភិបាល មានមណ្ឌុលសុខភាព ៣កន្លែង និងប៉ុស្តិ៍សុខភាព ១៣កន្លែងកំពង់ដំណើរការបម្រើសេវាសុខភាពយ៉ាងល្អ ជូនប្រជាពលរដ្ឋនៅតាមមូដ្ឋាន។
វិស័យទេសចរណ៍ មានរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត៦កន្លែង រមណីដ្ឋានធម្មជាតិ១១ កន្លែង រមណីដ្ឋានវប្បធម៌ធម្មជាតិ១កន្លែង រមណីដ្ឋានវប្បធម៌កែឆ្នៃ៣ កន្លែង រមណីដ្ឋានបម្រុងទុក១ កន្លែង។ទន្ទឹមនេះ មានធនធានដ៏កម្រគឺសត្វផ្សោតដែលត្រូវបានគ្រប់គ្រងនិងអភិរក្ស បច្ចុប្បន្នមានសត្វផ្សោតរស់ប្រមាណ ៨០ក្បាល ហើយកំពង់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តជារៀងរាល់ថ្ងៃ។
វិស័យរ៉ែនិងថាមពល មានសក្ដានុពលលើវិស័យធនធានធម្មជាតិ រ៉ែថ្មក្រានីត រ៉ែមាស ។ល។ជាច្រើនទៀត។
អគ្គិសនីកម្ពុជា ធនធានទឹក និងអនាម័យជនបទ មានការអភិវត្តឌ្ឍន៍គ្រប់វិស័យ ។
លោកអភិបាលនែគណៈអភិបាល វ៉ា ថន បានបញ្ជាក់បន្ថែមទៀតថា ៖ ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងការងារវេទិកាសាធារណៈ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោះជួនប្រជាពលរដ្ឋតាមសំណូមពរ។