បញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ទៅសាលាដំបូងខេត្ត នៅស្ទឹងត្រែង"
គេហទំព័រ PKN (www.pkn-hotnews.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ទៅសាលាដំបូងខេត្ត នៅស្ទឹងត្រែង"

ស្ទឹងត្រែង÷កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣  មន្ត្រីផ្នែកជំនាញ នៃកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចកងចក្រ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទី និងមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនោះ មន្ត្រីអាវុធហត្ថ បានឃាត់រថយន្តចំនួន ២ គ្រឿង ក្នុងនោះ រថយន្តម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-1971 និងមួយគ្រឿងទៀត ម៉ាក Toyota PRIUS ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-5996 ។
ក្រោយឃាត់រថយន្តមុខសញ្ញាខាងលើ កម្លាំងកងរាជអាវុធ បាននាំយកទៅអង្គភាព ដើម្បីឆែកឆេរ និងចាប់យកវត្ថុតាងជាក់ស្តែង នៅក្នុងរថយន្ត TUNDRA រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៣ កញ្ចប់តូច មានទម្ងន់ ០,៤៣៧ ក្រាម និងម្សៅថ្នាំញៀន ប្រភេទខេតាមីន ចំនួន ១ កញ្ចប់តូចទម្ងន់ ០,០៨៧ ក្រាម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអាវុធខ្លី ១ដើមម៉ាក Lock បង់១, គ្រាប់១៥គ្រាប់ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២ នាក់ ក្នុងនោះស្រី ៦នាក់។
បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ នេះ  មន្ត្រីជំនាញបានធ្វើតេស្តរកឃើញ វិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ក្រោយមកកម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យប្រុសស្រីទាំង ១២ នាក់ ទៅអយ្យការអមសាលាដំបូង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Previous Post Next Post