សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកនយោបាយអាក្រក់ឲ្យរក្សាភាពជាមនុស្ស
គេហទំព័រ PKN (www.pkn-hotnews.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកនយោបាយអាក្រក់ឲ្យរក្សាភាពជាមនុស្ស

 សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកនយោបាយអាក្រក់ឲ្យរក្សាភាពជាមនុស្ស


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលដែលកាន់ទុក្ខប្អូនថ្លៃដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រកន្លងទៅ បានផ្ដាំទៅឲ្យក្រុមអ្នកនយោបាយអាក្រក់ដែលបានប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចឲ្យរក្សាភាពជាមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ facebook page របស់សម្ដេចនាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដោយបានរៀបរាប់អំពីការបាត់បង់បងប្អូនរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដោយបានបាត់បង់បងប្រុសក្នុងសម័យខ្មែរក្រហម និងបច្ចុប្បន្នបានបាត់បង់ប្អូនស្រីម្នាក់ទៀត។

សម្ដេចតេជោ បានឲ្យដឹងថា នៅមុននេះបន្តិច ក្រុមជនអាក្រក់ដែលនៅបរទេសក៏បានចូលមកប្រមាថដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតថែមទៀត ក្នុងពេលដែលក្រុមគ្រួសារកំពុងមានទុក្ខ។ សម្ដេចតេជោបានផ្ដាំទៅឲ្យជនទាំងនោះថាបើសិនជាមេរបស់ពួកគេមិនមានភាពជាមនុស្សសូមឲ្យពួកគេរក្សាភាពជាមនុស្សផង។

សម្ដេចថា៖ «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថាភរិយាខ្ញុំកំពុងមានជម្ងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថាបើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ»៕

Previous Post Next Post