ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ
មរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង គឺជាការបាត់បង់នូវភរិយា ម្តាយ និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ពិសេសគឺជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមលំឱនកាយលើកហត្ថឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងការចូលរួមរំលែកមរណទុក្ខដោយក្ដីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។