ខេត្តតាកែវ÷ថ្ងៃទី ២ ខែ ឧសភា វេលាម៉ោង 9:00 ព្រឹក
ឆ្នាំថោះត្រីស័ក ព.ស ២៥៦៦ គ.ស ២០២៣
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ដែលជាប្រធានសហព័ន្ធយុវជនកម្ពុជាបានសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់សម្រាប់ក្មួយៗសិក្សានុសិស្សសាលាបឋមសិក្សាចឹកជ្រុំអមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោចិត្តធម៌ ហូ៊ល សំអុន និងលោកជំទាវ ចាយ ចន្ធរ៉ាន្នី ជាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកត្រាំកក់នឹងជាធានក្រុមការងារចុះជួយឃុំត្រពាំងធំខាងត្បូង ដែលឯកឧត្តមនិងលោកជំទាវបានខិតខំសិក្សារៀនសូត្ររហូតបានដល់កម្រិតខ្ពង់ខ្ពស់បំផុតតែឯកឧត្តមនិងលោកជំទាវមិនដែលភ្លេចស្រុកកំណើតឡើយឯកឧត្តមបានកសាងសមិទ្ធផលជាច្រើនដូចជាព្រះវិហារធម្មសភាសាលានិងសាលាបឋមសិក្សាហើយក៏ដូចជាផ្លូវថ្នល់ជាច្រើននិងអភិវឌ្ឍន៍ហិត្ថារចនាសម្ព័ន្ធផ្សេងៗប្រឡាយទឹកហេតុដូចនេះប្រជាពលរដ្ឋនិងប្រជាជនកម្ពុជាសប្បាយចិត្តយ៉ាងក្រៃលែងចំពោះឯកឧត្តមចិត្តធម៌ ហូល សំអុន និងលោកជំទាវ ចាយ ចន្ធរ៉ាន្នី ដែលជាកុលបុត្រខ្មែរដល់ឆ្នើមមួយរូបដែលប្រជាពលរដ្ឋមិនអាចបំភ្លេចបាន។ស្ថិតនៅវត្តចឹកជ្រុំភូមិចន្ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ៕