ព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ (ប្រធានយុវជន អាហារូបករណ៍ ស ២) ខេត្តតាកែវ បានដឹកនាំសមាជិកសមាជិកា ចូលជួបនិងសម្ដែងការគួរសម ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម សុខ ប្រសិទ្ធ មានប្រសាសន៍លើកឡើងអំពីស្នាដៃកន្លងមករបស់ យុវជន (អាហារូបករណ៍ស២) បានធ្វើការងារជួយដល់សង្គមយ៉ាងច្រើន។ ចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋទីទល់ក្រ ជាពិសេសសិក្សានុសិស្សគ្មានលទ្ធភាពរៀនសូត្រ គឺយុវជនអាហាររូបករណ៍ស២ និងផ្ដល់អាហាររូបករណ៍ជូនប្អូនៗ ទាំងអាហារូបករណ៍ក្នុងប្រទេស និងអាហារូបករណ៍ក្រៅប្រទេស ក្រុមការងារ(យុវជនអាហាររូបករណ៍ស២)ខេត្តតាកែវ ចូលជួបសំដែងការគួរសមឯកឧត្តម សុខ ប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីព្រឹក្សាផ្ទាល់សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រី រួមមាន ១.លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ (ប្រធានយុវជនស២) ខេត្តតាកែវ ២.លោក សាយ វិធូ ៣.លោក នាង វណ្ណៈថន ៤.លោក ព្រីង ដារ៉ូ ៥.លោក កែវ ភក្ដី (អគ្គនាយកសារព័ត៌មាន PKN TV Online ) (មានសន្តិភាព ទើបមានការអភិវឌ្ឍ អរគុណសន្តិភាព)
ដោយpppp
-