ថ្ងៃទី 12 ខែ 4 ឆ្នាំ 2024
#យុវជនអាហារូបករណ៍ស២សាខាខេត្តតាកែវ
លោក (អ៊ុង ជ្រុន) និងលោកស្រី (ឯត ច័ន្ទធឿន)
បានចូលជួបសម្ដែងការគួរសម លោក
ឧត្តមសេនីយ៍ ឆាយ សាវុធ ប្រធានយុវជនអាហារូបករណ៍ស២ សាខាខេត្តតាកែវ នឹងបានយកអង្ករចំនួន 4 តោន
និងថវិកាមួយចំនួន ផ្ដល់ជូនយុវជនអាហាររូបករណ៍ស២ សាខាខេត្តតាកែវ ដើម្បីបំរើដល់សង្គម
ក្នុងឱកាសដ៏មានតម្លៃនោះលោកឧត្តមសេនីយ៍ ឆាយ សាវុធ
សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត
ដែលលោក( អ៊ុង ជ្រុន ) និងលោកស្រី( ឯត ច័ន្ទធឿន )
បានផ្ដល់អង្ករចំនួន 4 តោន នេះជាទានសម្រាប់ជួយដល់ប្រជាពលរដ្ឋទីទល់ក្រ ដែលខ្វះខាតដើម្បីជូនដល់ពួកគាត់
ចុងបញ្ចប់លោកឧត្តមសេនីយ៍ ឆាយ សាវុធ និងសហការី
យុវជនអាហាររូបករណ៍ស២ សាខាខេត្តតាកែវ
សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សា
លោក (អ៊ុង ជ្រុន) និងលោកស្រី (ឯត ច័ន្ទធឿន)
ព្រមទាំងបុត្រ និងកូនចៅ មានសុខភាពល្អបរិបូរណ៍
ប្រាជ្ញាឆ្លាតវៃ រកស៊ីទទួលទានមានបានចំរុងចម្រើន
និងប្រកបដោយពុទ្ធពរទាំងបួនប្រការ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។